អំពីគម្រោង
ប៉ុន្មានឆ្នាំចុងក្រោយនេះមានរបាយការណ៍ជាច្រើនបានទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំង ព្រមទាំងបានឆ្លុះបង្ហាញអំពីកំណើននៃការរំលោភបំពានសិទ្ធិមនុស្សនិងពលកម្មកាងារយ៉ាងធ្ងន់ធ្ងរជាពិសេសកម្មករអន្តោប្រវេសន៍ក្នុងអាជីវ កម្មនេសាទនិងការកែច្នៃអាហារសមុទ្រ។
គម្រោងរបស់ ILO ក្រោមជំនួយឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុបឈ្មោះថា “សិទ្ធិពីទូកមកកំពង់” (ការប្រយុទ្ធប្រឆាំងនឹងទម្រង់ពលកម្មការងារដែលមិនអាចទទួលយកបានក្នុងឧស្សាហកម្មនេសាទនិងអាហារសមុទ្រថៃ) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីដៃគូផ្សេងៗដូចជារដ្ឋាភិបាលថៃ ភាគីឧស្សាហកម្ម អង្គការពលករកម្មករ និងអតិថិជនដើម្បីបង្ការការពារ និងកាត់បន្ថយទម្រង់ពលកម្មការងារដែលមិនអាចទទួលយកបានគ្រប់រូបបែបក្នុងអាជីវកម្មនេសាទនិងអាហារសមុទ្រ។
គម្រោងនេះមានគោលដៅសំខាន់ៗចំនួន 4 ដែលដំណើរការក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង 22 របស់ថៃ ដោយសង្កត់ធ្ងន់ទៅលើតំបន់ដែលមានការនេសាទនិងកែច្នៃអាហារសមុទ្រជាចម្បងដូចជា ខេត្តសមុទ្រសាគរ (Samut Sakhorn) ខេត្តជលបុរី (Chonburi) ខេត្តរយ៉ង (Rayong) ខេត្តជុំពរ (Chumphorn) ខេត្តសុរាស្រ្តធានី (Suratthani) ខេត្តផាំងង៉ា (Phangnga) ខេត្តភូកេ៏ត (Phuket) ខេត្តរនង (Ranong) ខេត្តត្រាំង (Trang) ខេត្តសុងខ្លា (Songkhla) និងខេត្តបតនី (Pattani)។ គម្រោងនេះមានការិយាល័យកណ្ដាលក្នុងរាជធានីបាងកក និងការិយាល័យប្រចាំតំបន់ក្នុងខេត្តផាំងង៉ា។
Combatting Unacceptable Forms of Work in the Thai Fishing and Seafood Industry
ទិន្នន័យដោយសង្ខេបនៃគម្រោងសិទ្ធិពីទូកមកកំពង់

